ក) របៀបទី១: (យកប្រើស្រាប់ពី WordPress.org)ជំហានក្នុងការតំឡើង WordPress themes:
១. សូមបើក Dashboard (Back-End សម្រាប់កែប្រែ) ហើយសូមចុចលើ Themes ដែលស្ថិតនៅខាងក្រោមAppearance រួចសូមចុចលើ Install Themes tab។ បន្ទាប់មកសូមឈរលើ Install Themes tab រួចចុចលើ Upload ដើម្បីបញ្ចូល Theme របស់អ្នក ឬក៏អាចប្រើការស្វែងរកតាមប្រភេទ ពណ៌ ទំហំជាដើម….។២. ប្រសិនបើអ្នកចង់ប្រើ Newest themes ដែលផ្តល់ដោយទីតាំង WordPress Theme សូមចុចលើ Newest option នោះវានឹងបង្ហាញដូចរូបខាងក្រោម។

៣. បន្ទាប់ពីចុចលើប៊ូតុង Install នោះ theme ចូលទៅកាន់ទីតាំង folder Theme របស់អ្នក។ សូមចាំថា៖ លោកអ្នកមិនទាន់ប្រើ Theme នោះបាននៅឡើយទេ ដរាបណាអ្នកមិនទាន់បាន activate។ សូមចុចលើប៊ូតុង Active ដើម្បីប្រើ Theme សម្រាប់ Blog របស់អ្នក។

៤. ក្រោយពីចុចលើប៊ូតុង Activate អ្នកនឹងឃើញរូបភាព Style រូបភាព និងទម្រង់មួយចំនួនដូចរូបខាងក្រោម។

ខ) របៀបទី២៖ (ទាញយក រួចអាប់ឡូតចូលវិញ)
១. សូមទាញយក (Download) theme ដោយគ្រាន់តែស្វែងរកនៅក្នុង Google សម្រាប់ WordPress themes ឥតគិតថ្លៃ (Free) រាប់ពាន់តាមតែលោកអ្នកចង់បាន។ មុននឹងលោកអ្នកសម្រេចចិត្តថា នឹងយក Theme មួយណាមកប្រើ សូមចុចលើ Preview ដើម្បីមើលបញ្ជាក់សិនថាតើវាពិតជាត្រូវចិត្តអ្នកហើយ ឬនៅ? លោកអ្នកអាចទាញយក Theme ទាំងបានជាលក្ខណៈ File * .zip។

គេហទំព័រសម្រាប់ទាញយក http://www.freewpthemes.net/

គេហទំព័រសម្រាប់ទាញយក http://wptemplates.org/
២. សូមបើក Dashboard រួចចុចលើ Themes ដែលស្ថិតនៅក្រោម Appearance បន្ទាប់មកសូមចុចលើInstall Themes tab ហើយសូមជ្រើសយក Upload Option រួចសូមចុចលើប៊ូតុង Choose File ហើយទៅរកទីតាំងដែលលោកអ្នកបានទាញយក Theme (ដែលជាប្រភេទ File *.zip បន្ទាប់មកទៀតសូមចុចលើប៊ូតុង Install Now។

៣. បន្ទាប់ពីចុចលើប៊ូតុង Install សូមបន្តអនុវត្តន៍ដួចជំហានទី ៣ និងទី៤ខាងលើ ជាការស្រេច។