Namkea Namkea Author
Title: របៀបដាក់ File swf ចូលក្នុង WordPress
Author: Namkea
Rating 5 of 5 Des:
File ដែលមាន extension ជា *.swf គឺជាប្រភេទ File Flash ប្រើសម្រាប់ដាក់រូបភាព​ចលនា។ លោកអ្នកអាច​ដាក់​បញ្ចូល File ប្រភេទនេះ​ចូលក្នុង​វ៉ិបសាយ​ប...
File ដែលមាន extension ជា *.swf គឺជាប្រភេទ File Flash ប្រើសម្រាប់ដាក់រូបភាព​ចលនា។ លោកអ្នកអាច​ដាក់​បញ្ចូល File ប្រភេទនេះ​ចូលក្នុង​វ៉ិបសាយ​ប្រភេទ WordPress ដ៏ងាយស្រួលបំផុត ដោយគ្រាន់តែតំឡើង Plugin បន្ថែមតែប៉ុន្នោះ។

<span style="color: #0000ff;">ចំណាំ៖ ពេលដែលលោកអ្នក​ចង់ដាក់ Effect ឬ Style ពិសេសណាមួយ សូមនឹកឃើញ Plugin របស់ WordPress ជាមុនសិន ព្រោះ​វាមាន​ស្រាប់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ដោយឥតគិតថ្លៃ​ទៀតផង។</span>
ដើម្បីតំឡើង Plugin មួយនេះ​ សូមចូលទៅកាន់៖
១. Plugin => Add New
២. សូមចូលទៅវាយ​ក្នុងប្រអប់ស្វែងរក៖ Kimili Flash Embed ជាឈ្មោះ Plugin

ស្វែងរក Plugin
៣. សូមចុចលើ Install Now

វានឹងលោតផ្ទាំងបញ្ជាក់.. សូមចុចលើ OK
៤. ជាចុងក្រោយ សូមចុចលើ Active ដើម្បីអាចប្រើ Plugin នោះបាន។

សូមចុចលើ Active
៥. ដូចនេះលោកអ្នកអាច​សាកល្បង​ដាក់ File swf ចូលក្នុងវ៉ិបសាយបានហើយ។ សូមពិនិត្យ​មើលគំរូកូដខាងក្រោមនេះ ដើម្បីសាកល្បង
បញ្ជាក់៖ ត្រង់ wp-content/uploads/2011/11/Photo-Gallery.swf ជាទីតាំងដែល File swf របស់អ្នកស្ថិតនៅ។ ពេលដែល​បញ្ចូល Shortcode ចូលរួចហើយ អ្នកអាចនឹងទទួលបានលទ្ធផលស្រដៀងរូបខាងក្រោម។
[kml_flashembed movie="wp-content/uploads/2011/11/Photo-Gallery.swf" height="330" width="400" align="center"/]

Advertisement

 
Top