Namkea Namkea Author
Title: បង្កើត PDF Guides/Books ពី WordPress Posts
Author: Namkea
Rating 5 of 5 Des:
ការបង្កើត​សៀវភៅអេឡិចត្រូវនិច (E-Book) ដែលមានប្រភេទ File *.pdf ពីការផ្សព្វផ្សាយ (ផុស) ​របស់ WordPress គឺជា​វិធីសាស្រ្ត​ដ៏ល្អមួយ​​ដែលងាយស្រួ...
ការបង្កើត​សៀវភៅអេឡិចត្រូវនិច (E-Book) ដែលមានប្រភេទ File *.pdf ពីការផ្សព្វផ្សាយ (ផុស) ​របស់ WordPress គឺជា​វិធីសាស្រ្ត​ដ៏ល្អមួយ​​ដែលងាយស្រួល​ក្នុងការចំលង​ ឬទាញយក​ជាលក្ខណៈឯកសារ (*.pdf) មានន័យថា​ទោះបីជា​លោកអ្នក​ Offline ក៏នៅតែអាន​បានដែរ។ Kalin’s PDF Creation Station គឺជាកម្មវិធី (plugin) ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ដោយឥតគិតថ្លៃ
ក្នុងការបង្កើត​ PDF ពីផុស​របស់ Blog ឬគេទំព័រណាមួយ ហើយលោកអ្នក​ក៏អាចបង្កើតដោយ​លាយបញ្ចូលគ្នា​រវាងផុស និង ទំព័របានដែរ។ ក្នុងពេលកំពុង​ដំណើរការ​បង្កើត PDF អ្នក​ក៏អាច​ជ្រើសបន្ថែមនូវ​ទំព័រ ឬផុសផ្សេងទៀតបានផងដែរ បន្ទាប់មកសូមដាក់បន្ថែម​ចំណងជើង​ – ក្បាលទំព័រជាដើម។ លោកអ្នក​ក៏អាច​កែប្រែ​ទំហំ​តួអក្សរ​ ឈ្មោះ File ឬក៏បន្ថែមព័ត៌មាន​ផ្សេងទៀតបាន។ សូមអនុវត្តន៍ពីរបៀបបង្កើត​ដូចខាងក្រោម៖
ក. បង្កើតPDF files សំរាប់ ការបញ្ចូលគ្នារវាង posts និងpages


ខ.លោកអ្នកក៏អាចបញ្ចូល HTML Code មុនពេល និង​ក្រោយ​ពេល​ការ​បង្កើត​ page ឬ post


គ. ជួយ Support settings សំរាប់ រូបភាព, ពុម្ពអក្សរ, ចំណងជើង និង​លក្ខណៈ​ពិសេសៗ​


ការតំឡើង:

១. សូមពន្លា (Unzip) kalins-pdf-creation-station.zip ទៅកាន់ទីតាំង /wp-content/plugins/
២. ដាក់​ឲ្យ​ដំណើរ​ការ (Activate) នូវ plugin តាមរយៈ ‘Plugins’ menu នៅក្នុង WordPress
៣. ស្វែងរក PDF Creation Station menu នៅក្រោម ‘tools’ និង ចាប់ផ្តើមបង្កើតឯកសារ PDF ឬក៏ចូលទៅកាន់​ the PDF Creaction Station menu នៅក្រោម ‘settings’ ហើយចាប់ផ្តើម setting up នូវ options សំរាប់ការបង្កើត និងកែប្រែមួយចំនួនទៀត។

Advertisement

 
Top