Namkea Namkea Author
Title: របៀបបង្កើត WordPress
Author: Namkea
Rating 5 of 5 Des:
WordPress Blog ឬត្រូវបានគេសំគាល់ថា wordpress.com គឺជាគេហទំព័រមួយ​ដែល​អនុញ្ញាតឲ្យ​លោកអ្នក​ធ្វើការ​បង្កើត Blog (subdomain) បានដោយសេរី និងឥ...

WordPress Blog ឬត្រូវបានគេសំគាល់ថា wordpress.com គឺជាគេហទំព័រមួយ​ដែល​អនុញ្ញាតឲ្យ​លោកអ្នក​ធ្វើការ​បង្កើត Blog (subdomain) បានដោយសេរី និងឥតគិតថ្លៃ និងស្ថិតក្រោមច្បាប់ដែលគេបានចែង។
ទំព័រដើមរបស់ wordpress.com
វាពិតជាមានសារ​ប្រយោជ​ន៍​សំរាប់​លោកអ្នក​ដែលនិយមការ​សរសេរ​អត្ថបទ​បង្ហាញពី៖បទពិសោធន៍នានា – ការងារ – ការសិក្សា – ជីវិតរស់នៅ – ។ល។ ម៉្យាងវិញវាអនុញ្ញាតឲ្យ​
អ្នកប្រើប្រាស់​ភាសាខ្មែរបាន​យ៉ាងល្អទៀតផង។ ឥឡូវនេះសូមងាកមក​ទស្សនា និងអនុវត្តន៍ពី​របៀប​បង្កើត Blog ងាយៗដែល​សំបុកអាយធីនឹងបង្ហាញជូនដូចខាងក្រោម៖
ជំហានទី១៖ ជ្រើស​រើស​ភាសា

សូមចូលទៅកាន់គេហទំព័រ WordPress ដោយវាយ www.wordpress.com នោះ​វា​នឹង​បើក​នូវគេហទំព័រ​ដើម (ដូចរូបខាងលើ) រួចចុចលើ “ភាសាខ្មែរ” ដែលស្ថិតនៅ​ផ្នែកខាងលើ​នៃ​គេហទំព័រ ។


ចុចលើ “ភាសាខ្មែរ” ដើម្បីប្រើប្រាស់ Blog ដែលស្ថិតនៅក្រុមភាសាខ្មែរ
ជំហានទី២៖ ចុះឈ្មោះ​ប្រើប្រាស់

បន្ទាប់ពីលោកអ្នកបានចុចរួចមក វានឹង Redirect តំ​ណភ្ជាប់នេះ​ទៅកាន់ http://km.wordpress.com/ សូមចុចលើ “ចុះឈ្មោះឥឡូវ!” ដើម្បី​បង្កើតទីតាំង Blog ថ្មី ។


ជំហានទី៣៖ សូមបំពេញព័ត៌មាន​ដែល​បាន​បង្ហាញ​ជូន​ដូចរូបខាង​ក្រោម៖



បំពេញចន្លោះទាំងនោះ


ជំហានទី៤៖ បន្ថែម​ព័ត៌មានផ្ទាល់​ខ្លួន

សូមបំពេញ​ព៍ត៌មានបន្ថែមរួចចុច “រក្សារុកព៍ត៌មានផ្ទាល់ខ្លួន”។ ប៉ុន្តែអ្នក​ក៏អាច​កែប្រែ​អសយ​ដ្ឋានអ៊ីម៉ែលថ្មី ត្រង់ “ធ្វើអោយសកម្មគណនី wordpress.com របស់អ្នក” ដោយបំពេញអ៊ីម៉ែលថ្មី រួចចុច “អាប់ឌេតអ៊ីម៉ែល”។



ជំហានទី៥៖ Blog ត្រូវ​បាន​បង្កើត​ដោយ​ជោគជ័យ

​សូម​ចូល​​ទៅ​​កាន់​​អសយ​​ដ្ឋាន​អ៊ីម៉ែល​​ដែល​​បាន​​គូស​​ពណ៌លៀង ឬអ៊ីម៉ែល​ថ្មី រួច​ស្វែងរកសារដែលបានផ្ញើរ​មកពី WordPress.com ហើយចុចលើតំណភ្ជាប់ ដើម្បី Active។ នោះលោកអ្នក​នឹងទទួលបាន Blog ថ្មីមួយភ្លាមៗ។



ប្រភពពីៈ សំបុកអាយធី

Advertisement

 
Top