Namkea Namkea Author
Title: របៀបចង​ក្រង​ឯកសារ​រូបភាព​ច្រើន​ជា file pdf តែ​មួយ
Author: Namkea
Rating 5 of 5 Des:
របៀប​បម្លែង​ឯកសារ​រូបភាព​ច្រើន​ចូល​គ្នា ឲ្យ​ទៅ​ជា​ប្រភេទ file pdf ដោយ​ប្រើប្រាស់​កម្មវិធី  JPG2PDF Convertor  ។ ក្រៅ​ពី​ឯកសារ​ប្រភេទ JPG  ក...
របៀប​បម្លែង​ឯកសារ​រូបភាព​ច្រើន​ចូល​គ្នា ឲ្យ​ទៅ​ជា​ប្រភេទ file pdf ដោយ​ប្រើប្រាស់​កម្មវិធី JPG2PDF Convertor ។ ក្រៅ​ពី​ឯកសារ​ប្រភេទ JPG  កម្មវិធី​នេះក៏អាច​បម្លែង​​ឯកសារ​រូបភាព​ផ្សេង​ទៀត​ដែរ​ដូច​ជាៈ GIF, BMP, TIF, PNG, TGA, PBM និង ឯកសារ PSD (photoshop document format) ឲ្យ​ទៅ​ជា file PDF។ សូម​ដំឡើង​កម្មវិធី​នេះ ចូល​ទៅ​ម៉ាស៊ីន​ជា​មុន​សិន ប្រសិន​ពុំ​ទាន់​មាន​ទេ សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យកJPG2PDF Convertor

1. បន្ទាប់​ពី​ទាញ​យក​រួច សូម​ដំឡើង​វា ដោយ​ចុច​ពីរ​ដង រួច​ហើយ​ចុច Next → Next → Next → Next → Install → finish
2. បន្ទាប់​ពី​ដំឡើង​រួច ផ្ទាំង​កម្មវិធី JPG To PDF នឹង​បើក​ឡើង តែ​បើ​ពុំ​ឃើញ​ទេ អ្នក​អាច​ចូល​ទៅ​បើក​វា​នៅ​លើ Desktop កុំព្យូទ័រ បាន។ បន្ទាប់​មក active កម្មវិធី​ដោយ ចូល​ទៅ​ម៉ឺនុយ About → Register  ឬ ចុច​ត្រង់​ប៊ូតុង Buy Now បាន​ដូច​គ្នា រួច​ចម្លង​លេខ​Serial នេះ 4867JWVI3C3F5D9 ចូល​ទៅ​ប្រអប់ Register ដូច​រូប។


3. ឥឡូវ អ្នក​អាច​ធ្វើការ​បម្លែង​ឯកសារ​រូបភាព​ជា​ច្រើន​ប្រភេទ​ដូច​បាន​រៀបរាប់​ខាង​លើ ទៅ​ជា file PDF តែ​មួយ​បាន​ហើយ ដោយ​ចុច​លើ​ប៊ូតុង Add ម្ដង​មួយ ឬ​អាច​ចុច​លើ​ប៊ូតុង Add Folder ដើម្បី Add ម្ដង​មួយ​ថត​ឯកសារ​ក៏​បាន។

4. បន្ទាប់​ពី Add រូបភាព​ចូល​ទៅ​ក្នុង​តារាង​រួច សូម​ធ្វើ​ការ​កំណត់​នៅ​ត្រង់:
a.Document Title៖ ដាក់​ឈ្មោះ​ឲ្យ​ឯកសារ
b.Output Path៖ កំណត់​ទីតាំង​របស់​ឯកសារ​នៅ​ពេល​បម្លែង​រួច
រួច​ចុច​លើ​ប៊ូតុង Convert To PDF ជា​ការ​ស្រេច។



Advertisement

 
Top