ការរក្សាទុកឯកសារ ពេលខ្លះមានការចម្លងឈ្មោះនិងប្រភេទឯកសារដដែលៗ ហើយគិតថាវាគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ឡើយ ប៉ុន្តែតើអ្នកធ្លាប់គិតទេថា បើសិនជាទុកឯកសារដដែលជាន់គ្នាច្រើនវានឹងប៉ះពាល់អ្វីខ្លះដល់អ្នកប្រើប្រាស់។ ប្រាកដណាស់វានឹងប៉ះពាល់ ដល់ល្បឿនដំណើរការដោយធ្វើឲ្យមានល្បឿនយឺត ព្រោះនៅពេលបើកចូលទីតាំងទៅយកឯកសារមកប្រើនោះ កុំព្យូទ័រត្រូវចំណាយពេលច្រើនក្នុងការស្វែងរកឯកសារនោះ ហើយចំណុចសំខាន់ជាងនេះ គឺធ្វើឲ្យខាតទំហំ Space ឥតប្រយោជន៍។
កម្មវិធីមួយប្រភេទដែលមានជំនាញក្នុងការរុករកឯកសារទាំងឡាយដែលមានឈ្មោះស្ទួនគ្នានោះគឺ Duplicate File Cleaner ដែលមាន៖
- ជំនាន់: V2.6
- ទំហំ: 1,7MB
- ប្រព័ន្ធប្រតិបត្តិការ: Windows 95/98/ME/NT/2000/2003/XP/Vista/7
- មុខងារ: សម្រាប់ស្វែងរកនិងលុបឯកសារដែលមានឈ្មោះដូចគ្នា
- ទំហំ: 1,7MB
- ប្រព័ន្ធប្រតិបត្តិការ: Windows 95/98/ME/NT/2000/2003/XP/Vista/7
- មុខងារ: សម្រាប់ស្វែងរកនិងលុបឯកសារដែលមានឈ្មោះដូចគ្នា
សូមតាមដានជំហានខាងក្រោម និងអនុវត្តទាំងអស់គ្នា៖
- ជាដំបូងសូមទាញយកដោយចុចលើតំណភ្ជាប់នេះduplicate_file_cleaner
- បន្ទាប់ពីទាញយករួច សូមធ្វើការដំឡើងដោយទៅរកឯកសារដែលបានទាញយក រួចចុចពីរដងលើឯកសារនោះ ហើយចុចលើប៊ូតុង Next → ធីកលើឃ្លា I accept the agreement រួចចុច Next → Next → Next → Install → Finish

- បន្ទាប់ពីដំឡើងរួច ផ្ទាំង registration នឹងបង្ហាញឡើងមក ត្រង់នេះសូមចុចលើប៊ូតុង “Enter Code” ហើយ sumit ជាការស្រេច ។
- ដើម្បីស្វែងរកឯកសារស្ទួនឈ្មោះគ្នា យើងត្រូវកំណត់ទីតាំង Drive ដែលចង់ Scan ជាមុនសិន ឧទាហរណ៍ scan ទៅលើ “drive E” រួចចុចលើប៊ូតុង “Scan Now” ដូចខាងក្រោម
- ក្រោយពី scan ចប់នឹងបង្ហាញផ្ទាំងដូចខាងក្រោម, ប្រសិនឯកសារដែលមានឈ្មោះដូចគ្នាវានឹងបង្ហាញនៅក្នុងតារាង។ យើងអាចធីកទៅលើឈ្មោះឯកសារដែលមានរួចហើយ បន្ទាប់មកចុចលើប៊ូតុង Delete បន្ទាប់មកនឹងបង្ហាញផ្ទាំង Delete Confirmation ដើម្បីលុបជាការស្រេច។
ចង់ដឹងថា កម្មវិធីនេះជំនាញក្នុងការស្វែងរកយ៉ាងណានោះ ប្រិយមិត្តអាចសាកល្បងអនុវត្តតាមជំហានដូចខាងលើបាន។