១. ដំបូងលោកអ្នកត្រូវទាញយកកម្មវិធី Wubi.exe ចេញពីលីងខាងក្រោមhttp://www.ubuntu.com/download/desktop/windows-installer ។
២. នៅពេលដែលអ្នកបានចុចលើ Link នោះរួច អ្នកនឹងឃើញមានផ្ទាំង Browser ចេញដូចខាងក្រោម។ ដូចនេះសូមចុចលើ Get the installer ។

៣. ហើយបន្ទាប់ពីនោះអ្នកនឹងឃើញមានផ្ទាំងមួយលោតចេញមក សូមចុចលើ Save File ដើម្បីទាញយកកម្មវិធីនេះទុកក្នុងកុំព្យូទ័ររបស់អ្នក។

៤. ប្រសិនបើមាន Security Message ចេញមកសូមចុចលើ Continue ដើម្បីបន្តការដំឡើង។

៥. អ្នកនឹងឃើញមានផ្ទាំងមួយចេញមកដូចខាងក្រោម ដូចនេះសូមចុចជ្រើសរើសយក Drive ណាមួយមកដំឡើង (Installation free) រួចចុចជ្រើសរើសយកទំហំណាមួយដែលចង់បាន នៅក្នុង Installation Size ដែលមានទំហំធំជាង 5GB វាយ Username និង Password រួចចុច Install ។

៦. នៅពេលនេះ កម្មវិធីកំពុងដំណើរការទាញយក និងដំឡើង ប្រព័ន្ធប្រតិបត្តិការ Ubuntu 12.10 ចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។ ដូច្នេះអ្នកត្រូវរង់ចាំរហូតដល់ដំណើរការចប់ដែលទិន្នន័យដែលត្រូវ ទាញយកមានប្រមាណប្រហែល 500 MB ។

៧. នៅពេលដំណើរការចប់ វានឹងចេញផ្ទាំងមួយមកបញ្ជាក់ដើម្បីទាមទារឱ្យអ្នក Reboot កុំព្យូទ័រដូចនេះ លោកអ្នកត្រូវចុចលើ Finish ដើម្បីបញ្ចប់វា។

៨. នៅទីបញ្ចប់នៅពេលដែលអ្នកបើកកុំព្យូទ័រឡើង នោះអ្នកនឹងឃើញមានជម្រើសពីរសម្រាប់ការជ្រើសរើសយកប្រព័ន្ធ ប្រតិបត្តិការណាមួយមកដំណើរការ ៕

ប្រភព៖ CM