Namkea Namkea Author
Title: ប្តូរ​ពណ៌ Select Background នៅ​ក្នុង​ប្លក​របស់​អ្នក
Author: Namkea
Rating 5 of 5 Des:
    នៅ​ក្នុង​អត្ថ​បទ​នេះ​ខ្ញុំ សូម​បង្ហាញ​ជូន​ពី​គន្លឹះ​ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​ពណ៌​នៃ​ការ​ Select ទៅ​ជា​ពណ៌​ដែល​លោក​អ្នក​ពេញ​ចិត្ត។ ជា​ធ...
   
នៅ​ក្នុង​អត្ថ​បទ​នេះ​ខ្ញុំ សូម​បង្ហាញ​ជូន​ពី​គន្លឹះ​ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​ពណ៌​នៃ​ការ​ Select ទៅ​ជា​ពណ៌​ដែល​លោក​អ្នក​ពេញ​ចិត្ត។ ជា​ធម្ម​តា​ មិន​ថា​តែ​នៅ​លើ​ប្លក​ឬ​គេហ​ទំព័រ​ផ្សេងៗ​ទេ តែង​តែ​មាន​ពណ៌ Select ខុសៗ​គ្នា​ ហើយ​ជា​ពិសេស​ខ្ញុំ​ឃើញ​មាន​ភាគ​ច្រើន​ពណ៌​ខៀវ។ ចំណែក​ឯ​ប្លក​របស់​ខ្ញុំ​ផ្ទាល់​គឺ​មាន Select ពណ៌​
ខៀវ ព្រោះ​ Template ពណ៌​ស។ ដូច​នេះ​ខ្ញុំ​ក៏​ត្រូវ​ការ​ប្តូរ​វា​ដែរ។ ឥឡូវ​នេះ​ខ្ញុំ​បាន​ប្តូរ​វា​ទៅ​ជា​ពណ៌​ទឹក​ក្រូច​ដោយ​អនុ​វត្តន៍​តាម​វិធី​ ដ៏​ខ្លីៗ ប្រើ​កូដ​តិច​ដូច​ខាង​ក្រោម ៖

៙ របៀប​ដាក់​កូដ ៖

- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោក​អ្នក។ 
- ចូល​ទៅ Template >> Edit HTML (សូម​មើល​រូប​ខាង​ក្រោម)


- រក​មើល​ស្លាក <b:skin>...</b:skin> ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ពណ៌ខ្មៅ​ដែល​នៅ​ពី​​មុខ​វា
- ចម្លង​កូដ​ខាង​ក្រោម​ យក​ទៅ​​បិទ​​ភ្ជាប់​​​ពី​លើ​ស្លាក ]]></b:skin> រួច​​ហើយ​សូម​​ចុច Save template ​ជាការស្រេច។ មើល​រូប​ខាង​ក្រោម​នេះ ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ពី​កន្លែង​ដាក់​កូដ
កូដ​​​ប្តូរ​ពណ៌ Select 
::selection {
color: white;
background-color: #FC8D3F;

}

::-moz-selection {
color: white;
background-color: #FC8D3F;

}

៙ លោក​អ្នក​អាច​ប្តូរ #FC8D3F >> ទៅ​ជា​តម្លៃ​ពណ៌​ដែល​លោក​អ្នក​ពេញ​ចិត្ត។

Advertisement

 
Top