
ចំពោះអ្នកប្រើ template ដែលទាញយកពីគេហទំព័រផ្សេងស្រាប់ៗ មិនសូវខ្វល់ពីការកែច្នៃរូបរាងអ្វីទេ ព្រោះភាគច្រើនគេបានរចនាស្អាតៗហើយ តែចំពោះអ្នកប្រើ template ដែល Blogger ផ្ដល់ឲ្យប៉ុន្មានម៉ូដនោះ ប្រាកដជាចង់រចនាបន្ថែមទៀត ព្រោះរាល់ template ទាំងនោះមើល
ទៅសាមញ្ញពេក។ ក្នុងគន្លឹះខ្ញុំសូមបង្ហាញពីការដាក់ពណ៌ផ្ទៃ (Background) ឲ្យរាល់ចំណងជើងរបស់ Widget (ធាតុក្រាហ្វិក) ដែលជាធម្មតាមានត្រឹមអក្សរទទេ មិនមានអ្វីសោះ។ ចង់ដឹង? សូមមើលរបៀបដាក់ខាងក្រោមនេះ ៖
៙ របៀបដាក់ពណ៌ផ្ទៃ Background ឲ្យចំណងជើង Widget ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នកជាមុនសិន។
- ចូលដល់ក្ដារបញ្ជាសូមចូលទៅ Template >> Edit HTML .

- រកមើលស្លាក <b:skin>...</b:skin> ដោយចុចលើសញ្ញាព្រួញពណ៌ខ្មៅដែលនៅពីមុខវា

- រមូលចុះ (scroll down) ទៅដល់ ]]></b:skin>
- ចម្លងកូដខាងក្រោម យកទៅបិទភ្ជាប់ពីលើស្លាក ]]></b:skin> រួចហើយអ្នកអាចចុច Preview template ដើម្បីមើលសាកសិន , បើត្រឹមត្រូវហើយសឹមចុច Save template ជាការស្រេច។ មើលរូបខាងក្រោមនេះ

៙ កូដពណ៌ផ្ទៃ Background ឲ្យចំណងជើង Widget (មានគែមជ្រុង) ៖
.sidebar h2 {
text-align: center;
background-color: #0066FF;
padding: 5px ;
color: #ffffff;
}
text-align: center;
background-color: #0066FF;
padding: 5px ;
color: #ffffff;
}
- background-color: #0066ff : អ្នកអាចដូរតម្លៃពណ៌ទៅជាពណ៌ដែលអ្នកចូលចិត្ត។
- text-align:center : សម្រាប់តម្រង់អក្សរចំណងជើង Widget មានជា center=កណ្ដាល, left=ឆ្វេង, right=ស្ដាំ ។
- color : ជាពណ៌របស់អក្សរចំណងជើង Widget ។
![]() |
text-align: left |
៙ កូដពណ៌ផ្ទៃ Background ឲ្យចំណងជើង Widget (មានគែមមូល) ៖
.sidebar h2 {
text-align: center;
background-color: #0066FF;
border-radius: 15px;
padding: 5px ;
color: #ffffff;
}
text-align: center;
background-color: #0066FF;
border-radius: 15px;
padding: 5px ;
color: #ffffff;
}
- border-radius: 15px : សម្រាប់ធ្វើឲ្យគែមមូល តម្លៃលេខកាន់តែធំ គែមកាន់តែមូល។
![]() |
text-align: left និង border-radius: 15px |